ស្ពានកាត់សមុទ្រ ប្រវែង៩០០ម៉ែត្រ នៅខេត្តព្រះសីហនុ នឹងសម្ពោធឱ្យ ដំណើរការនៅ ថ្ងៃទី១២ ខែកក្កដា

Sunday, 10 July 2011 17:12 ដោយៈសេង ផល្លាភ

ព្រះសីហនុៈ នេះជាលើកទីមួយ នៅក្នុងទឹកដីខេត្តព្រះសីហនុ ភាគខាងលិច រាជធានីភ្នំពេញចម្ងាយ ២៣០គីឡូម៉ែត្រ ដែលទើបតែមាន ស្ពានមួយខ្សែឆ្លងកាត់សមុទ្រ ដែលមានឈ្មោះថា “តេជោមរកត “ ប្រវែង៩០០ម៉ែត្រ អាចផ្ទុកទំងន់បាន ៤០០តោន ហើយបាន តភ្ជាប់ពីទីរួមខេត្ត ទៅកោះពស់ នឹងត្រូវសម្ភោធដាក់ឲ្យ ដំណើរការ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១១ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ។

ស្ពានកោះពស់នេះ បានបញ្ចប់គម្រោងសាងសង់ក្នុងទឹកប្រាក់ជាង ៣០លានដុល្លារ សហរដ្ឋអាមេរិក ដោយចំណាយពេល សាងសង់អស់រយៈពេលជាង ៣ឆ្នាំ ដែលស្ពាននេះចាប់ផ្តើមសាងសង់ចាប់ពី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៨ ។ នេះបើតាមប្រសាសន៍ លោក ស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុ ដែលបានប្រាប់មជ្ឈមណ្ឌល ព័ត៍មានដើមអម្ពិល នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១១ ហើយលោកបានបន្តថា ការសាងសង់ស្ពានកោះពស់ “តេជោមរកត” នេះឡើងក្នុងគោលបំណង សម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរទំាងបរទេសទាំងខ្មែរ មានបំណង ទៅកំសាន្តនៅកោះពស់ មានភាពងាយស្រួល ដោយមិនចាំបាច់ចំណាយថវិកា ថ្លៃជួលកាណួតជិះកំសាន្តនោះទេ។

រាជរដ្ឋាភិបាលកម្ពុជាបានជួល តំបន់ទេសចរកោះពស់រយៈពេល៩៩ឆ្នំា ទៅឲ្យក្រុមហ៊ុនរុស្ស៊ី មានឈ្មោះ ស៊ីណូហៃត្រូ ជាអ្នកម៉ៅ សាងសង់ដោយ វិស្វករចិន និងត្រួតពិនិត្យបច្ចេកទេសដោយ វិស្វករ រុស្ស៊ី។

តំបន់ទេសចរកោះពស់ មានផ្ទៃដីសរុបចំនួន ១១៦ហិកតា និង បានរៀបចំជា ៤ប្លុក ទី១ គឺជាតំបន់ទេសចរណ៍ សួនកំសាន្ត មានរមណីយដ្ឋាន និងសណ្ឋាគារ ទី២ គឺជាតំបន់សេដ្ឋកិច្ច ដែលមានផ្សារ ទំនើប ទី៣ ជាតំបន់វប្បធម៌ និងមជ្ឍមណ្ឌលវប្បធម៌យ៉ាងទំនើបៗបំផុត នឹងទី៤ ជាផ្ទះវីឡា និងសណ្ឋាគារ អាប៉ាត មីនខ្ពស់ៗ ។

ក្រៅពីអ្នកទេសចរធ្វើដំណើរតាមរថយន្តទៅខេត្ត ដែលមានឆ្នេរសមុទ្រជាប់លំដាប់លេខ១ នៃឆ្នេរសមុទ្រស្អាតលើពិភពលោក ខេត្តទេសចរនេះក៏អាចធ្វើដំណើរតាមយន្តហោះ បានដែលដោយមានព្រលានយន្តហោះកងកេង កំពុងកែលំអ ។កន្លងមក ភ្ញៀវទេសចរបរទេសក៏ធ្លាប់ធ្វើដំណើរមកកំសាន្តតាមកប៉ាល់មកខេត្តព្រះសីហនុផងដែរ។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្រ្តទេសចរ ៤ទិសដៅ ដោយក្នុងទិសដៅនោះ ខេត្ត៤ ត្រូវបានប្រសិទនាម ខេហ្វ័រ (កោះកុង ក្រុងព្រះសីហនុ កំពត កែប) ដែលខេត្តទាំងបួននេះជាទិសដៅទេសចរធម្មជាតិ និងឆ្នេរសមុទ្រ ។

Photo by DAP-NEWS

ខណ្ឌ​ពោធិ៍សែន​ជ័យ​និង​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ខណ្ឌ​នៅ​ខែ​ធ្នូ​ឆ្នាំ​២០១១​

បាន​ចេញ​ផ្សាយ​នា អង្គារ, 31 ឧសភា 2011 09:41 kampucheathmey.com

និពន្ធ​ដោយ Super User

ភ្នំពេញ ៖ ខណ្ឌ​ថ្មី​មួយ​ទៀត​ដែល​រាជរដ្ឋាភិបាល​ចេញ​អនុក្រិត​សំរេច​កាត់​សង្កាត់​ចំនួន​១៣​ចេញ​ពី​ខណ្ឌ​ដង្កោ​ហើយ​អោយ​ឈ្មោះ​ខណ្ឌ​ថ្មី​នោះ​ថា​ជា​ខណ្ឌ ពោធិ៍សែនជ័យ​។ខណ្ឌ​ថ្មី​មួយ​នេះ​និង​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ខណ្ឌ​នៅ​ថ្ងៃ​ទី​១១​ខែ​ធ្នូ​ឆ្នាំ​២០១១​ខាង​មុខ​នេះ​ពោល​គឺ​ធ្វើ​ឡើង​នៅ​មុន​ការ​បោះ ឆ្នោត​ព្រឹទ្ធសភា។នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​​ ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​ដែល​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​២៤​របស់​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១​ខែ​ឧសភា​ឆ្នាំ​២០១១​នេះ។

លោក ម៉ប់ សារិន អោយ​ដឹង​ថា​ខណ្ឌ​ដង្កោ​នា​ពេល​បច្ចុប្បន្ន​មាន​សង្កាត់​ទាំង​អស់​ចំនួន​២៦​ត្រូវ​បាន​រាជរដ្ឋាភិបាល​សំរេច​កាត់​ចេញ​ជា​២​ខណ្ឌ​គឺ​បង្កើត​ខណ្ឌ​មួយ​ទៀត​អោយ​ឈ្មោះ​ថា​​ ខណ្ឌ​ពោធិ៍សែនជ័យ ។ ខណ្ឌ​ពោធិ៍សែនជ័យ​មាន​ចំនួន​១៣​សង្កាត់​រួម​មាន​សង្កាត់​កាកាប សង្កាត់​ចោមចៅ សង្កាត់​ក្រាំង​ធ្នង់ សង្កាត់​គោរកា សង្កាត់​សំរោង​ក្រោម សង្កាត់​ត្រពាំង​ក្រសំាង​ សង្កាត់​ភ្លើង​ឆេះ​រទេះ សង្កាត់​បឹង​ធំ សង្កាត់​កន្ទេក សង្កាត់​កំបូល សង្កាត់​ស្នោ សង្កាត់​ឪឡោក​និង​សង្កាត់​ពន្សាំង​។

ចំពោះ​ទីតាំង​សាលា​ខណ្ឌ​ពោធិ៍សែនជ័យ​គឺ​នៅ​ក្នុង​សាលា​ខណ្ឌ​ដង្កោ​សព្វ​ថ្ងៃ​ដដែល​ចំណែក​សាលា​ខណ្ឌ​ដង្កោ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទីតាំង​ថ្មី​ក្រៅ​ពី​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ខណ្ឌ​ថ្មី​នេះ​ក៏​ត្រូវ​ការ​បង្កើត​នូវ​កង​កម្លាំង​ប៉ូលិស​ប៉េអឹម​ខណ្ឌ​និង​គណៈអភិបាល​ខណ្ឌ​ផង​ដែរ​៕

ត្រៀមបង្កើតខណ្ឌថ្មីមួយទៀតនៅភ្នំពេញ

ថ្ងៃច័ន្ទទី០៦ ខែធ្នូ ឆ្នាំ២០១០ (០៩:៤០)

ដកស្រង់ចេញពី http://www.everyday.com.kh

អាជ្ញាធររាជធានីភ្នំពេញក៏ដូចជាក្រសួងមហាផ្ទៃកំពុងត្រៀមបង្កើតខណ្ឌថ្មីមួយទៀត ដោយ បំបែកខណ្ឌដង្កោជា២បន្ទាប់ពីកាត់បញ្ចូលឃុំចំនួន១១ពីស្រុកអង្គស្នួលនិងស្រុកកណ្តាលស្ទឹង លើចំនួន២០ឃុំជាផ្លូវការកាលពីពេលថ្មីៗនេះ។ លោកលី សាវេត នាយរដ្ឋបាលសាលា រាជធានីភ្នំពេញបានឲ្យដឹងថាសាលារាជធានីភ្នំពេញ ជាពិសេសក្រសួងមហាផ្ទៃបានត្រៀម បង្កើតខណ្ឌថ្មីមួយទៀត គឺបំបែកខណ្ឌដង្កោជា២ បន្ទាប់ពីកាត់បញ្ចូលក្នុងខេត្ត កណ្តាលចំនួន១១ឃុំ។ ខណ្ឌថ្មីមិនទាន់ដាក់ឈ្មោះនិងកំណត់ ទីតាំងឲ្យបាន ច្បាស់លាស់នៅឡើយទេគឺ រង់ចាំការសំរេចពី ថ្នាក់ដឹកនាំខណ្ឌដែល ត្រូវបង្កើតថ្មីត្រូវកាត់សង្កាត់ក្នុងខណ្ឌដង្កោ ចាស់ចំនួន៧នៅប៉ែក ខាងកើតផ្លូវជាតិ លេខ៣បូកបន្ថែម ឃុំពីស្រុកកណ្តាល ស្ទឹងខេត្តកណ្តាលចំនួន៥ឃុំទៀតសរុប១២ សង្កាត់បង្កើតជាខណ្ឌមួយ។

តារា​បង្ហាញ​ម៉ូត​កូរ៉េខាងត្បូង ត្រូវបាន​រកឃើញ​ស្លាប់​ដែល​ទំនង​ជា​ការធ្វើអត្តឃាត

ថ្ងៃទី 25 មេសា 2011, 06:25:PM

ដកស្រង់ពី http://www.cen.com.kh/internews/show_detail/39?token=ZTVhNmQyMjMzOTg3MDQwNWUyMDNkMDlmOWQzMzZm

Nzy4ngm0mz
​ នាង Kim Yu-ri ដែល​មាន​កំពស់​១៧៧​សង់ទីម៉ែត្រ និង​ទម្ងន់​៤៧​គីឡូក្រាម​នេះ បានចាប់ផ្តើម​ដើរ​បង្ហាញ​ម៉ូត​ជា​លើ​ដំបូង​ក្នុង​ឆ្នាំ​២០០៧​។​ក្នុង​ពេល​ ថ្មី​នេះ នាង បាន​ដើរ​បង្ហែ​ង​ម៉ូត​អោយ​ក្រុមហ៊ុន​សម្លៀកបំពាក់​Lee Sang-bong​។

​ប៉ូលិស​បាន​និយាយថា នាង Kim Yu-ri តារា​បង្ហាញ​ម៉ូត​ដ៏​ល្បី​នេះ មិន​មាន​ជម្លោះ​ជាមួយ​មិត្តភក្តិ​របស់​នាង​នោះ​ទេ​ហើយ​ក្រុមគ្រួសារ​របស់​ នាង​បាន​និយាយថា នាង​មិន​មាន​បញ្ហា​រោគ​លែង​ឃ្លានបាយ​ទឹក​នោះដែរ​។

​រហូតមកដល់​ពេលនេះ មូលហេតុ​នៃ​ការស្លាប់​នេះ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​អះអាង​នៅឡើយ​ទេ ប៉ុន្តែ ប៉ូលិស​ជឿ​ង​ថា នាង​បាន​ធ្វើ​អត្តឃាត​ដោយ​ផឹក​ថ្នាំពេទ្យ​លើស​កំណត់ ចាប់​តាំងពី​នាង​បាន​ទទួល​ការព្យាបាល​ជម្ងឺ​ផ្លូវចិត្ត​គឺ​ការ​ក្រៀម​ ក្រំចិត្ត ជាពិសេស នៅ​ពេល​ថ្មីៗ​នេះ នាង​បាន​បាត់បង់​ការងារ ហើយ ជាង​នេះ​ទៅទៀត​នោះ នាង បាន​ទទួល​រង​សម្ពាធ​ផ្លូវចិត្ត​ដ៏​ខ្លាំង​នៅពេល​ដែល​ឪពុក​របស់​នាង បាន​ស្លាប់​ដោយ​ជម្ងឺ​មហារីក​កាលពី​៣​ខែ​កន្លង​ទៅ និង ម្តាយ​របស់​នាង​បាន​ស្លាប់​ដោយសារ​ជម្ងឺ​បេះដូង​កាលពី​២​ឆ្នាំ​កន្លងទៅនេះ​។

​ប៉ូលិស​បាន​និយាយថា នាង Kim Yu-ri  បាន​បញ្ជូន​សារ​ជា​អក្សរ​ទៅកាន់​មិត្តភក្តិ​ម្នាក់​មួយ​ថ្ងៃ​មុន​ការស្លាប់​ នេះ​ថា នាង​បាន​ផឹក​ថ្នាំ​ងងុយដេក​ពីព្រោះ​នាង​មិន​អាច​ដេកលក់​។

អូ​សា​ម៉ា ប៊ីន ឡា​ដេន​:​ពី​កូន​សេដ្ឋី​មកជា​មេ​ភេរ​វករ​

ថ្ងៃទី 2 ឧសភា 2011, 12:17:PM

Ogzkoge5mz

Y2njmzy0nz
​អូ​សា​ម៉ា ប៊ីន ឡាដេ​ន​និង​ពួក​មេដឹកនាំ​អាល់​-​កៃ​ដា​ដទៃទៀត​នៅ​ក្នុង​ជំរំ​របស់​គេ​នៅ​អា​ហ្វ​ហ្កានី​ស្ថាន

​អូ​សា​ម៉ា ប៊ីន ឡា​ដេន​ត្រូវបាន​សម្លាប់ ប្រធានាធិបតី​បា​រ៉ាក់ អូ​បា​ម៉ា បាន​អះអាង​ដូច្នេះ​កាលពី​ថ្ងៃ​ចន្ទ​។​តើ​នរណា​ជា​អូ​សា​ម៉ា ប៊ីន ឡា​ដេន​?​ហេតុអ្វី​បានជា​គេ​ក្លាយ​ជា​មនុស្ស​ដែល​ពិភពលោក​ត្រូវ​ការកម្ទេច​ បំផុត​?

-​តើ​ប៊ីន ឡា​ដេន​ជា​នរណា​?
​អូ​សា​ម៉ា ប៊ីន ឡា​ដេន​ជា​មេដឹកនាំ​អង្គកា​រ​ភេរវកម្ម​អាល់​-​កៃ​ដា​និង​ជា​គោលដៅ​ទី​១​ ក្នុង​“​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​”​របស់​អាមេរិក​។​គាត់​បាន​កើត​នៅ​ អារ៉ាប់​ប៊ី សា​អ៊ូ​ឌី​ត​នា​ឆ្នាំ​១៩៥៧​ក្នុង​គ្រួសារ​មហាសេដ្ឋី​មួ​យ​និង​បាន​ប្រើ​ ទ្រព្យធន​នោះ​សំរាប់​បង្កើត​និង​ផ្តល់​មូលនិធិ​ដល់​បណ្តាញភេរវកម្ម​នៅ​ ទូទាំង​ពិភពលោក​។

-​តើ​គាត់​បាន​ធ្វើ​អ្វី​?
​អាល់​-​កៃ​ដា​ត្រូវបាន​គេ​បន្ទោស​ចំពោះ​ ការវាយប្រហារ​ថ្ងៃ​១១​កញ្ញា​ឆ្នាំ​២០០១​នៅ​អាមេរិក​ដែល​បាន​សម្លាប់​មនុស្ស​ អស់​ប្រមាណ​៣.០០០​នាក់​។​រូបគាត់​និង​មេដឹកនាំ​កំពូល​ដទៃ​ទៀត​បាន​រត់​គេច​ ខ្លួន​តាំងពី​ពេលនោះ​មក ដោយ​របាយការណ៍​ចារ​កម្ម​ភាគ​ច្រើន​លើក​ឡើង​ថា​គាត់​ចេញ​ចូល​នៅ​តំបន់​ ព្រំដែន​រវាង​អា​ហ្វ​ហ្កានី​ស្ថាននិង​ប៉ាគី​ស្ថាន​។

​អាល់​-​កៃ​ដា​ត្រូវបាន​បង្កើត​ឡើង​ចេញ​ពី​ចលនា​ប្រឆាំង​ការឈ្លានពាន​និង ​កាន់កាប់​អា​ហ្វ​ហ្កានី​ស្ថាន​របស់​សូ​វៀត​។​ត្រឹម​ឆ្នាំ​១៩៨៨​គេ​រាយការណ៍ ​ថា​វា​បាន​ក្លាយជា​អង្គការ​ភេរវកម្ម​ផ្លូវការ​មួយ​។​នៅ​មុន​ថ្ងៃ​១១​កញ្ញា ក្រុម​នេះ​បាន​ទទួលខុសត្រូវ​ឬក៏​ត្រូវ​គេ​ដាក់​ការទទួលខុសត្រូវ​ចំពោះ​ការ​ បំផ្ទុះ​គ្រាប់​នៅ​ទូ​ទាំង​អាហ្វ្រិក​និង​មជ្ឈិមបូព៌ា ដោយ​រួមទាំង​ការ​បំផ្ទុះ​គ្រាប់​ឆ្នាំ​១៩៩៨​លើ​ស្ថានទូត​អាមេរិក​នៅ​តង់​ ហ្សា​នីនិ​ង​គេ​ន​យ៉ា​ដែល​បាន​សម្លាប់​មនុស្ស​ជាង​២០០​នាក់​និង​របួស​ រាប់ពាន់​។​វា​ក៏​ត្រូវ​គេ​បន្ទោស​ចំពោះ​ការវាយប្រហារ​បំផ្ទុះ​គ្រាប់​លើ​ នាវា​USS Cole របស់​អាមេរិក​នៅ​ប្រទេស​យេ​ម៉ែន​កាលពី​ឆ្នាំ​២០០០​ដែល​បាន​សម្លាប់​ ទាហានជើងទឹក​អាមេរិក​១៧​នាក់​និង​របួស​៣៩​នាក់​។

​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ាក់ អូ​បា​ម៉ា បាន​មាន​ប្រសា​សាន៍​ថា​លោក​ត្រូវបាន​គេ​ជូន​ព័ត៌មាន​ខ្លី​កាលពី​ខែសីហា​មុន​ អំពី​ទីតាំង​របស់​ប៊ីន ឡា​ដេន ថា​បុរស​នេះ​លាក់ខ្លួន​នៅក្នុង​បរិវេណ​មួយ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​និង​ កាលពី​សប្តាហ៍​មុន​លោក​បាន​បញ្ជា​អោយ​វាយប្រហារ​លើ​បរិវេណ​នេះ​។

​ការវាយប្រហារ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ទាហាន​អាមេរិក​មួយក្រុម​តូច​ កាលពី​ថ្ងៃអាទិត្យ​។​បន្ទាប់​ពី​ការបាញ់​ត​គ្នា ពួកគេ​បាន​សម្លាប់​ប៊ីន ឡាដេ​ន​និង​យក​បានសាកស​ពបុ​រសនេះ​ទៀតផង​។

​លោក​ប្រធានាធិបតី​បាន​មានប្រសាសន៍ថា​“​ការស្លាប់​របស់​ប៊ីន ឡា​ដេន​កត់សំគាល់​សមទ្ធិ​ផល​សំខាន់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ នៅក្នុង​កិច្ចខិតខំ​របស់​យើង​ដើម្បី​ផ្ចាញ់​អាល់​-​កៃ​ដា​”​។

-​ប៊ិះ​ចាប់​បាន​កាលពីមុន​
​បន្ទាប់​ការចាប់ផ្តើម​សង្គ្រាម​អា​ហ្វ​ ហ្កានី​ស្ថានភ្លាម​និង​ក្រោយ​ការបណ្តេញរ​បបតា​លីបង់ មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​តំបន់​កូនភ្នំ តូ​រ៉ា បូរ៉ា​កាលពី​ខែតុលា​ឆ្នាំ​២០០១​។​ការប្រយុទ្ធ​នោះ​ត្រូវ​គេ​ដឹងថា​ប៊ិះ​ចាប់ ​បាន​ប៊ីន ឡា​ដេន​។​ពួក​មន្ត្រី​យោធា​និង​ផ្នែក​ស៊ើបការណ៍​ជឿ​ថា​ប៊ីន ឡា​ដេនបាន​គេច​រួចពីកា​រប្រ​យុទ្ធ​នោះ​ទាំង​ប្រផុតប្រផើយ​។

​បន្ទាប់ពីនោះ ដាន​របស់​បុរស​នេះ​ហាក់​ងងឹត​។​អតីត​ប្រធានាធិបតី​ច​ច ដាប់​ប៊ឹល​យូ ប៊ូ​ស បាន​មានប្រសាសន៍​ថា​ប៊ីន ឡា​ដេនបាន​ទៅពី​“​មនុស្ស​ដែល​ត្រូវការ​ខ្លាំង​បំផុត មិន​ថា​ស្លាប់​ឬ​រស់​”​មក​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ និង​ជា​មនុស្ស​ដែល​លោក​កម្រ​គិតគូរ​។

-​តើ​ប៊ីន ឡា​ដេ​ន​បាន​ធ្វើ​អ្វីខ្លះ​ក្នុងពេល​រត់​គេចខ្លួន​?
​ពិត​ ហើយ ដំណើរ​លម្អិត​ជាក់ស្តែង​របស់​គាត់​មិន​ត្រូវបាន​គេ​ដឹង​ទេ តែ​គាត់​មិន​បាន​នៅ​ស្ងៀម​ទេ​។​ជាច្រើន​លើក​ក្នុង​បណ្តា​ឆ្នាំ​ដំបូង​របស់​ គាត់​ជា​ជន​រត់គេចខ្លួន គាត់​បាន​ចេញ​ខ្សែអាត់​វីដេអូ​សម្លេង​ពីរ​ស្តីពី​ព្រឹត្តិការណ៍​ថ្មីៗ រួម​មាន​សង្គ្រាម​នៅ​អ៊ីរ៉ាក់​និង​ការវាយប្រហារ​ភេរវកម្ម​ផ្សេងៗ​ពី​សំណាក់​ ក្រុម​អាល់​-​កៃ​ដា​ឬ​ក្រុម​រណប​របស់​វា​។

​ខ្សែអាត់​ទាំងនោះ​បាន​បង្ហាញ​ឋានៈ​និង​ទឹកចិត្ត​របស់​គាត់​ជា​មេដឹកនាំ​ ភេរវកម្ម​ពិភពលោក​ម្នាក់​និង​វា​បាន​ផ្តល់​ជា​ឧបករណ៍​លើក​ទឹកចិត្ត​ដ៏​ ខ្លាំង​មួយ​។

-​តើ​ការបាត់បង់​ប៊ីន ឡា​ដេន​មានន័​យយ៉ាងដូចម្តេច​សំ​រាប់អាល់​-​កៃ​ដា​?
​ គាត់​បងធំ​នៃ​ថ្នាក់​ដឹកនាំ​ក្រុម​ភេរវកម្ម​នេះ តែ​ក្រុម​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​អាច​នៅ​មាន​ជីវិត​បន្ទាប់​ពី​អស់ពី ​មេដឹកនាំ​ណា​ម្នាក់​។​ក្រៅពី​មាន​រចនាសម្ព័ន្ធ​បញ្ជា​តែមួយ​និង​ឋានានុក្រម ​ដែល​អង្គការ​តូចៗ​ចាំតែ​ទទួល​បញ្ជា​ពី​ប៊ីន ឡា​ដេន​នៅ​“​ស្នាក់់ការ​ធំ​អាល់​-​កៃ​ដា​” ពួកគេ​ត្រូវបាន​បង្កើតឡើង​សំរាប់ធ្វើ​សកម្មភាព​ដោយ​ឯករាជ្យ​សំរាប់​គោលដៅ​ ដូចគ្នា​និង​តាម​វិធីសាស្ត្រ​ស្រដៀង​គ្នា​។

ទុស្សេ​​ចរន្ត​អគ្គិសនី​​នៅរោងចក្រ​​មិថុនា សង្កាត់ទឹកថ្លា ​កម្មករ​ផ្អើល​ឆុរ ខ្លះ​រត់​ចេញ​តាម​​បង្អួច​ ខ្លះ​ជាន់​គ្នា​ ខ្លះ​ពុល​ផ្សែង​សន្លប់

ដោយ ៖ អប្សរា

ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ មិនា ឆ្នាំ ២០១១

ទុស្សេ​​ចរន្ត​អគ្គិសនី​​នៅរោងចក្រ​​មិថុនា កម្មករ-កម្មការិនី​​​ច្រើន​ពាន់នាក់​​នៃ​រោងចក្រ​​កាត់ដេរមិថុនា ភ្លាម​ៗ​នោះ​​មាន​កម្ម​ករ​​៤នាក់​​បានសន្លប់ត្រូវ​រថយន្ត​​ពេទ្យដឹក​ជញ្ជូន​​ទៅសង្គ្រោះ​​ជា​បន្ទាន់(រូបថត ជីតា)ភ្លាម​ៗ​នោះ​​មាន​កម្ម​ករ​​៤នាក់​​បានសន្លប់ត្រូវ​រថយន្ត​​ពេទ្យដឹក​ជញ្ជូន​​ទៅសង្គ្រោះ​​ជា​បន្ទាន់

រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនី​​​ច្រើន​ពាន់នាក់​​នៃ​រោងចក្រ​​កាត់ដេរមិថុនា ​បាន​ផ្អើល​​​ឆុរ​​រត់ចេញទៅខា​ងក្រៅ​ដើម្បី​ស្វែង​រក​កន្លែង​សុវត្ថិភាព បន្ទាប់​ពី​ទុស្សេ​​ចរន្ត​​អគ្គិសនី​បង្ក​ឱ្យ​មានការ​​ឆាបឆេះ​​ហុយផ្សែង​​​ ទ្រលោម​គួរ​ឱ្យខ្លាច ​​​អ្នក​​ខ្លះបាន​ស្រវេស្រវា​ស្ទុះចេញ​​តាមបង្អួច​​អ្នកខ្លះ​​​រត់ជាន់គ្នា​ ​បណ្តាល​ឱ្យ​​​មាន​​របួសស្នាម ​ហើយ​អ្នកខ្លះ​​ទៀត​ពុល​ផ្សែង​​បណ្តាល​ឱ្យ​​​សន្លប់​ច្រើន​នាក់​ត្រូវ​ អ្នកចាត់ចែង​រោងចក្រ​​ និង​សមត្ថ​កិច្ច​បញ្ជូនទៅ​​សង្គ្រោះនៅ​មន្ទីរពេទ្យ​ជា​បន្ត​បន្ទាប់​ និង​យ៉ាង​ប្រញាប់ប្រញាល់​​​ជាទីបំផុត ។

រោង​ចក្រ​​កាត់ដេរ​​មិថុនា​នេះមានកម្ពស់​​​៤​ជាន់ គិតទាំង​​ជាន់ផ្ទាល់ដី​ ស្ថិតនៅ​​តាម​បណ្តោ​យ​​មហាវិថី​​សហព័ន្ធ​​​​រុស្ស៊ី ​សង្កាត់ទឹកថ្លា ​​ខណ្ឌ​សែន​សុខ មានកម្មករ​ កម្មការិនីបម្រើការ​​​ច្រើន​ជាង​​៤​ពាន់​នាក់​ បានផ្អើល​​ឆុរ ​ដោយសារ​ទុស្សេ​​​ចរន្ត​អគ្គិសនី​​ឆាបឆេះ​​​ ខ្សែភ្លើង​ និង​​កំណាត់​ហុយ​​ផ្សែង​​ទ្រលោម​​បង្ក​ឱ្យឈ្លក់​​ និង​ពុល​សន្លប់​កម្មករ ច្រើននាក់ ​កាលពីវេលាម៉ោង​​៤​និង​​៣០នាទី​រសៀល​ថ្ងៃទី​​៣១ មីនា ​២០១១ ។

តាមព័ត៌​មាន​​​​ជំហាន​ដំបូង​បាន​ឱ្យ​ដឹង​ថា ​​ភ្លាម​ៗ​នោះ​​មាន​កម្ម​ករ​​៤នាក់​​បានសន្លប់ត្រូវ​រថយន្ត​​ពេទ្យដឹក​ ជញ្ជូន​​ទៅសង្គ្រោះ​​ជា​បន្ទាន់​​…​ចំណែក​កម្មករ​​​ជា​ច្រើន​​រយ​នាក់ទៀត​ ​ត្រូវជាប់​នៅខាង​ក្នុង​​ស្ទើរ​តែ​​គ្រប់​ជាន់​ទាំង​ក្រោម​ទាំង​លើ ​ប្រកប​ដោយ​​ភាពស្លន់​ស្លោ​រកច្រក​ចេញ​ឡើង​វីវក់​​ទៅហើយ ​លាយឡំ​​ជាមួយផ្សែង​​ខ្មៅ​អាប់ ហុយចេញ​ក្រៅ​គ្រប់​​បង្អួច​​ដែលញ៉ាំង​​ឱ្យយើង​​គិត​ថា ពួកគេ​​ប្រាកដ​​ជា​ពុល​ផ្សែង​ និង​មិនដឹង​ថា វាសនា​របស់​​ពួកគេ​យ៉ាង​​ណា​នោះ​ទេ ៕

បំបែក​សំណុំ​រឿង​ចោរ​ប្លន់​នាយកុយ​និង​ប្លន់លុយ​ក្រុមហ៊ុន

ដោយ ៖ អប្សរា

ថ្ងៃ ច័ន្ទ ទី ២១ ខែ មិនា ឆ្នាំ ២០១១

នាយកុយក្នុងឈុតកំប្លែងជាមួយនាយក្រិនកន្លងមក រថយន្តវីហ្គោដឹកលុយក្រុមហ៊ុនប្រេងសាវីម៉ិចដែលចោរប្លន់មុននេះ  

រូបភាព​ពី​វ៉េបសាយ

នាយកុយក្នុងឈុតកំប្លែងជាមួយនាយក្រិនកន្លងមក

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយា​ល័យព្រហ្មទណ្ឌ​កំរិតស្រាល​រាជធានីភ្នំពេញ ដែល​បានខិតខំស្រាវ​ជ្រាវ​ទាំង​ថ្ងៃទាំងយប់​ក្រោយ​ពី​មាន​សកម្មភាព​ប្លន់​ គ្រឿងអលង្ការ ប្រាក់តាមផ្ទះ ហាងកាត់សក់ យាន​ដ្ឋានជួសជុលរថយន្ត និង​តាមរថយន្តដោយ​ប្រើរូបភាពប្លែកៗ ដើម្បី​បំភ័ន្ត​ភ្នែកសមត្ថកិច្ច ​លុះ​កាល​ពីយប់ថ្ងៃទី១៨ មីនា ឆ្នាំ​២០១១ ជន​សង្ស័យ​ជាមេខ្លោង​ក្នុងអំពើប្លន់​ប្រដាប់​អាវុធ​ម្នាក់​ត្រូវបានក្របួច​ ជាប់នៅ​លើកំណាត់ផ្លូវលេខ៨១ស្ថិតក្នុងសង្កាត់​ផ្សារថ្មីទី២ ខណ្ឌដូនពេញ ខណៈ​ពេលជន​នោះកំពុង​ជិះ​រថយន្តហ្ស៊ីប ​ព្រម​ទាំង​​ដកហូតបាន​អាវុធខ្លី​ចំនួន​បី​ដើម។

ក្រោយពីសមត្ថកិច្ចតាមប្រមាញ់​បាន​មេខ្លោង​​រួម​ជា​មួយ ​អាវុធ​​ចំនួន​បីដើមរួចមក នៅ​យប់​ថ្ងៃដដែលបក្ស​ពួកម្នាក់ទៀតត្រូវបាន​ក្របួច​ជាប់​​ នៅលើកំណាត់ផ្លូវមួយក្នុងសង្កាត់​ស្ទឹងមាន​ជ័យ ខណ្ឌ​មានជ័យ ។ ជនសង្ស័យ​ជាមេខ្លោង​ឈ្មោះ​ណិល ពិន និង​ម្នាក់​​ទៀត​ឈ្មោះ​ពេជ្រ ពួក​គេ​មានអាយុ​ជាងម្ភៃ​ឆ្នាំ​ដូច​គ្នា​​ ហើយ​​ឈ្មោះ​ពេជ្រ នេះ​ធ្លាប់​បានធ្វើសកម្មភាព​ប្លន់​គ្រឿង​អលង្ការ​របស់​លោកជួង ជី ហៅកុយ បាន​ចំណែក​​​៣.៥០០​​ដុល្លារ។ ដោយឡែកជន​សង្ស័យ​ឈ្មោះ​ណិល ​ពិន ជា​មេខ្លោងក្នុងការធ្វើ​សកម្មភាព​ប្លន់​ប្រាក់ចំនួន៦​ម៉ឺន​ដុល្លារ កាល​ពីថ្ងៃទី​៧ កុម្ភៈ ឆ្នាំ​២០១១ វេលា​ម៉ោង​៩និង​១០នាទីព្រឹក នៅលើ​កំណាត់វិថីព្រះ​សុីសុវត្ថិ សង្កាត់​ស្រះចក ខណ្ឌដូន​ពេញ ។

ការ​ប្លន់​នេះ​កើត​ឡើង​ខណៈ​​បុរសម្នាក់​ជា​ បុគ្គលិកក្រុមហុ៊នប្រេង សាវីមុិច បើករថយន្ត​ម៉ាក​វីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ​ភ្នំពេញ 2K-1688 ​មក​ដល់​មុខក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក៏​ត្រូវ​ជនប្រដាប់​អាវុធពីរនាក់​ជិះ​ម៉ូតូ​​សេ​១២៥ ពណ៌ខ្មៅ សេ៊រី​២០១០ បើក​កៀរ​​រថយន្ត​ឱ្យ​ឈប់និង​ដក​កាំភ្លើងខ្លី​ភ្ជង់គំរាម​មិន​​ឱ្យ​ ស្រែករួចបាញ់​មួយ​គ្រាប់ព្រមទាំងវាយ​បំបែក​កញ្ចក់ទ្វា​រ​រថយន្ត​ខាង​ឆ្វេង​ យកស្បោង​លុយ​រួច​ជិះម៉ូតូ​គេច​បាត់។ ជន​សង្ស័យរូប​នេះ​ក៏​ជាអ្នកធ្វើសកម្មភាព​ប្លន់​គ្រឿង​អលង្ការ​ពីនាយ​ ទាហានម្នាក់​ដែល​កំពុង​អង្គុយ​កាត់សក់នៅក្នុង​ហាង​មួយទល់មុខ​កំពង់ផែ​ ថ្មវិថី​ព្រះស៊ីសុវត្ថិ សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ ក្នុង​កំឡុងខែតុលា ឆ្នាំ២០១០ និង​បាញ់​គំរាម​មួយ​គ្រាប់មុន​នឹង​​ចាក​ចេញទៅ។

ក្នុង​ប្រតិបត្តិការ​តាមប្រមាញ់ក្រុម​ចោរ​ ប្លន់ប្រដាប់​អាវុធ​ខាង​លើ មិនត្រូវ​បានសមត្ថ​កិច្ច​ឱ្យ​​ដឹង​ ជា​​ផ្លូវ​ការ​ទេ គ្រាន់តែលួចបង្ហើបថា ចំ​មុខ​សញ្ញា៨០​ភាគ​រយ ​ហើយ​ពេលនេះកំពុងដុត​ដៃ​ដុតជើង តាម​ចាប់​បក្ស​ពួក​​បន្ថែម​ទៀត។ ទោះ​បី​​ជាយ៉ាងណា ប្រជាពលរដ្ឋបាន​​សាទរ​កិច្ចខិត​ខំ​​ប្រឹង​ប្រែងរបស់នគរបាល​ការិយា​ល័យ​ ព្រហ្ម​ទណ្ឌ​កំរិត​ស្រាលនៃស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ ដែល​បាន​បង្រ្កាប​ក្រុម​ចោរខាងលើ​ដោយ​ជោគ​ជ័យ។ ​មន្ត្រី​សមត្ថកិច្ច​ជំនាញបាន​ប្រាប់ថា សំណុំ​រឿង​​នេះ​​មិនធម្មតា​ទេ ដែល​សមត្ថកិច្ចបង្រ្កាប​បាន​​មេខ្លោងឈ្មោះណិល ពិន មានកាំភ្លើង រហូត​​​ដល់​ទៅបីដើម ក្នុងនោះ​​មាន​ម៉ាកបេអាតា​ចំនួន​​ពីរ​ដើម និងម៉ាក​ប្រាហា​មួយ​ដើម។ ជននេះ កំពុង​​ត្រូវ​បាន​ឃាត់នៅការិយា​ល័យ​នគរ​បាល​ព្រហ្ម​​ទណ្ឌ​កំរិត​ ស្រាលស្នងការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ។

ទាក់​ទិន​នឹង​ការ​បំបែក​សំណុំ​រឿង​ចោរ​ប្លន់​​នៅ​​ កណ្តាល​រាជ​ធានី​ភ្នំពេញ​នេះ គួរ​ឱ្យ​កត់​សំគាល់​​ថា អ្វី​ដែល​​មហា​ជន​ចាប់​អារម្មណ៍​នោះ គឺ​ការ​ប្លន់​​យក​គ្រឿង​អលង្ការ​​នាយ​កុយ គិត​​ជា​​ប្រាក់​​ប្រមាណ​៣​ម៉ឺន​​ដុល្លារ ​ដែល​រហូត​មក​ដល់​ពេល​នេះ​នាយ​កុយ​ នៅតែ​រំលឹក​​​ពី​ចោរ​ប្លន់​តាម​ឆាក​រហូត​មក ។ ទាក់​ទិន​នឹង​ការ​​ប្លន់​លុយ​ក្រុម​ហ៊ុន​ប្រេង​សាវី​ម៉ិច គឺ​ជា​បញ្ហា​គួរ​ឱ្យ​សង្ស័យ​​ ព្រោះ​ក្រុម​ចោរ​តាម​ប្លន់​​លុយ​ហាក់​បី​ដូច​​ជា​បាន​ដឹង​​យ៉ាង​ច្បាស់​ថា រថយន្ត​ដឹក​លុយ​​ទៅ​ធនា​គារ។ ពេល​នេះ​សមត្ថ​កិច្ច​​មិន​ទាន់​បង្ហាញ​ពី​លទ្ធ​ផល​ស្រាវ​ជ្រាវ​ផ្លូវ​ការ​​ នៅ​​ឡើយ​ទេ ៕

ត្រៀមបង្កើតខណ្ឌថ្មីមួយទៀតនៅភ្នំពេញ

ថ្ងៃច័ន្ទទី០៦ ខែធ្នូ ឆ្នាំ២០១០

ដកស្រង់ចេញពី www.everyday.com.kh

អាជ្ញាធររាជធានីភ្នំពេញក៏ដូចជាក្រសួងមហាផ្ទៃកំពុងត្រៀមបង្កើតខណ្ឌថ្មីមួយទៀត ដោយ​​ បំបែកខណ្ឌដង្កោជា២បន្ទាប់ពីកាត់បញ្ចូលឃុំចំនួន១១ពីស្រុកអង្គស្នួល និងស្រុកកណ្តាល ស្ទឹងលើចំនួន២០ឃុំជាផ្លូវការកាលពីពេលថ្មីៗនេះ។ លោក លី សាវេត នាយរដ្ឋបាល សាលារាជធានីភ្នំពេញបានឲ្យដឹងថាសាលារាជធានីភ្នំពេញ ជាពិសេសក្រសួងមហាផ្ទៃបាន ត្រៀមបង្កើតខណ្ឌថ្មីមួយទៀត គឺបំបែកខណ្ឌដង្កោជា២ បន្ទាប់ពីកាត់បញ្ចូលក្នុងខេត្ត  កណ្តាល​ចំនួន១១ឃុំ។ ខណ្ឌថ្មីមិនទាន់ដាក់ឈ្មោះនិងកំណត់ទីតាំងឲ្យបានច្បាស់លាស់ នៅឡើយទេ គឺរង់ចាំការសំរេចពីថ្នាក់ដឹកនាំខណ្ឌ ដែលត្រូវបង្កើតថ្មីត្រូវកាត់សង្កាត់ក្នុង ខណ្ឌដង្កោចាស់ចំនួន៧នៅប៉ែក ខាងកើតផ្លូវជាតិលេខ៣បូកបន្ថែមឃុំពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំនួន៥ឃុំទៀតសរុប១២សង្កាត់បង្កើតជាខណ្ឌមួយ។

រោង​ចក្រ​​ផលិត​​ស្បែកជើង​​ធំមួយ​អគ្គី​ភ័យ​​ឆាប​ឆេះ​​កក្រើក​​រាត្រី​​ លេប​ត្របាក់​​ផលិត​​ផល​សម្រេច​អស់​រលីង

ដោយ ៖ កោះឯករាជ្យ

ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១

​ ​ ​ ​ ​ ​ ​ ​ ​ 

(រូបថត ចោមចៅ)

រាជ​ធានី​ភ្នំពេញ​ ៖ អគារ​ឃ្លាំងមួយ​ខ្នង​ស្ថិត​នៅ​​ក្នុង​បរិ​វេណ​​រោង​ចក្រ​ផលិត​ស្បែក​ជើងយី​ ហោ​ MAGNATE FOOT WEAR ​១​ខ្នង​ដែល​ផ្ទុក​ទៅ​ដោយ​ផលិត​ផល​សំរេច​ប្រមាណ​ជាង​៨​ម៉ឺន​គូ​ និង​មិន​ទាន់​សំរេច​ជា​ច្រើនទៀត​​រួម​ជាមួយ​ម៉ា​ស៊ីន​សង្វាក់​ផលិត​កម្ម​ និង​ម៉ាស៊ីន​ដេរ​ជាង​១០០​គ្រឿង បាន​​ត្រូវ​ភ្លើង​ឆាប​ឆេះ​អស់​ទាំង​ស្រុង​ និង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​យប់​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ និង​៥០នាទី​យប់ ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ហើយ​បើទោះ​បី​ជា​ក្រុម​ពន្លត់​អគ្គី​ភ័យ​ខំ​​បាញ់​ទឹក​ពន្លត់​ដោយ​ប្រើ​ទឹក​ អស់​ជិត​១០០​ស៊ីទែន និង​ប្រើ​ពេល​ពេញ​១​យប់​ទល់​ភ្លឺ​ក្តី​ក៏​ភ្លើង​មិន​រលត់​ទាំង​ស្រុង​ដែរ​ គ្រាន់​តែ​អាច​ទប់​ស្កាត់​មិន​ឱ្យ​ឆេះ​រាល​ដាល​ដល់​អគារ​ផ្សេង​ទៀត​ប៉ុណ្ណោះ ​។

រោង​ចក្រ​ផលិត​ស្បែក​ជើង MAGNATE​FOOT WEAR នេះមាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​អូ​ដឹម-​កប់​ស្រូវស្ថិត​ក្នុង​ ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ដង្កោ។ តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា អគារ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​សាង​សង់​ពី​ថ្ម​ប្រក់ស័ង្ក​សី​​ទំហំ​៣៦​ ម៉ែត្រ​គុណ​នឹង​១១០​ម៉ែត្រ គឺ​ជា​ឃ្លាំង​ផ្ទុក​ផលិត​ផល​សំរេច​ និង​​មិន​ទាន់​សំរេច​ខ្លះ ព្រម​ទាំង​ម៉ាស៊ីន​សង្វាក់​ផលិត​កម្ម និង​​ម៉ា​ស៊ីន​ដេរ​ជាង​១០០​គ្រឿង ។ ​ទោះ​បី​ជា​បែប​ណា ​ពុំ​មាន​​ព័ត៌​មាន​ស្តី​ពី​មនុស្ស​របួស​ ឬ​ស្លាប់នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ឡើយ​ ហើយ​ភ្លើង​បាន​ឆេះ​ក្រោយ​​ពេល​កម្មករ​ឈប់​សំរាក​ចេញ​ទៅ​​ផ្ទះ​អស់​ ប៉ុន្តែ​ក៏​នៅ​មាន​បុគ្គ​លិក​ផ្នែក​រដ្ឋ​បាល​ និង​អ្នក​បក​ប្រែ​មួយ​ចំនួន​ស្នាក់​នៅ​ទី​នោះ​ដែរ​។

ប្រភព​ពី​សន្តិ​សុខ​​យាម​នៅ​ទី​នោះ​និយាយ​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​បានឮ​សូរ​សំលេង​ផ្ទុះ​នៅ​ក្នុង​អគារ​នោះ​ ប៉ុន្តែ​ពុំ​ដឹង​ថា ទុស្សេ​ខ្សែ​ភ្លើង ឬ​ក៏​ផ្ទុះ​អ្វី​នោះ​ទេ ហើយ​បនិ្តច​ក្រោយ​មក​ស្រាប់​តែ​មាន​អណ្តាត​ភ្លើង​ឆាប​ឆេះ​ឡើង​យ៉ាង​សន្ធោ​ សន្ធៅ​ចេញ​ពី​ចំណុច​កណ្តាល​អគារ​តែម្តង​។ បន្ទាប់​ពី​ឃើញ​ហេតុ​ការណ៍​បែប​នេះ រូប​គេ​បាន​រត់​ទៅ​ដាស់​បុគ្គ​លិក​រដ្ឋ​បាល​ជាជន​ជាតិ​ចិន និង​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ និង​បាន​ទូរស័ព្ទ​ប្តឹង​ប៉ូលិស​មូល​ដ្ឋាន​សុំ​អន្តរា​គមន៍​ពី​រថ​យន្ត​ ពន្លត់​អគ្គី​ភ័យ​។

សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ឱ្យ​ដឹង​ថា លុះ​មួយ​សន្ទុះ​ក្រោយ​​ពី​ទទួល​បាន​ព័ត៌​មាន​នោះ​ មាន​រថ​យន្ត​ពន្លត់​អគ្គី​ភ័យ​ជា​ច្រើនគ្រឿង​​បាន​ទៅ​ដល់​ ដែល​ពេល​នោះ​រថ​យន្ត​ពន្លត់​អគ្គី​ភ័យ​​២​គ្រឿង​ដែល​ប្រចាំ​ការ​នៅ​សាលា​ ខណ្ឌ​ដង្កោ​ទៅ​ដល់​មុន​គេ​ បន្ទាប់​មកក្តី​រថ​យន្ត​ពន្លត់​អគ្គី​ភ័យ​របស់​កង​ពល​តូច​ង​៧០​របស់​ស្នង​ ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ អង្គ​ភាព​អន្តរា​គមន៍​ក្រសួង​មហា​ផ្ទៃ​ ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​សរុប​២១​គ្រឿង​ ចេញ​ធ្វើ​សកម្ម​ភាព​បាញ់​ទឹក​ពន្លត់​​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​​បាញ់​មិន​ឈ្នះ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​ឡើយ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ការ​បាញ់​ទឹក​ពន្លត់​នោះ​បាន​​ត្រឹម​តែ​ធ្វើ​ឱ្យ​ភ្លើង​ថម​ថយ​មួយ​ភ្លែតៗ​ និង​មិន​ឱ្យ​​រាល​ដាល​ដល់​អគារ​ផ្សេង​ៗ​ទៀត​ដែល​នៅ​ជិត​នោះ​ប៉ុណ្ណោះ​។ សមត្ថ​កិច្ច​ដែល​ជា​ក្រុម​ពន្លត់​អគ្គី​ភ័យ​ទាំង​នោះ ​រួម​ជាមួយ​កំលាំង​គណៈ​បញ្ជា​ការ​​ឯក​ភាព​ខណ្ឌ​ដង្កោ​ដែល​ដឹក​នាំ​ផ្ទាល់​ ដោយ​​លោក​ឧត្តម​សេនីយ៍ត្រី​​ទូច ណារ៉ុថ ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ និង​លោក​គិត សុផា អភិ​បាល​ខណ្ឌ​ដង្កោ លោក​ប៊ន សំអាត អធិការ​នគរបាល​ខណ្ឌ​​ បាន​ប្រើ​​ពេល​១យប់​​ទល់​ភ្លឺ​ ព្រម​ទាំង​ចំណាយ​ទឹក​អស់​ជិត​១០០​ស៊ីទែន​ ក៏​ប៉ុន្តែ​ក៏​មិន​ទាន់​រលត់​ទាំង​ស្រុង​នៅ​ឡើយ​គិត​ត្រឹម​វេលា​ម៉ោង​៦​ ព្រឹក​ ថ្ងៃ​ទី​២២ កុម្ភៈ​ ហើយ​កំពុង​បន្ត​បាញ់​ពន្លត់​ជា​បន្ត​បន្ទាប់​ទៀត​។

ប្រភព​ព័ត៌​មាន​ពី​បុគ្គ​លិក​រោង​ចក្រ​នោះ​បាន​ឱ្យ​ ដឹង​ថា ​នៅ​ក្នុង​អគារ​នោះ​ផ្ទុក​ទៅ​ដោយ​​ស្បែក​ជើង​ដែល​ផលិត​រួច​ប្រុង​នាំ​ចេញ​ទៅ ​កាន់​ទី​ផ្សារ​បរទេស​​នា​ថ្ងៃ​ទី​២៣ កុម្ភៈ ព្រម​ទាំង​មាន​ផលិត​ផល​ជិត​សំរេច​រាប់​រយ​តោន​ និង​ម៉ាស៊ីន​សង្វាក់​ផលិត​កម្ម​ផង​ដែរ​។ មិន​តែ​ប៉ុណ្ណោះ​ ចាប់​ពី​ម៉ោង​៦​ និង​៣០​នាទី​ព្រឹក​រហូត​ដល់​ម៉ោង​៨​យប់ ​មាន​កម្មករ​ជាង​៤០០​នាក់​ធ្វើ​ការ​នៅក្នុង​នោះ​ ហើយ​អគ្គី​ភ័យ​នេះ​បាន​កើត​ឡើង​នៅក្រោយ​ពេល​កម្មករ​​ឈប់​សំរាក​។ ទាក់​ទិន​ទៅ​នឹង​ហេតុ​ការណ៍​នេះ ​សមត្ថ​កិច្ច​បាន​សន្និ​ដ្ឋាន​ជំហាន​ដំបូង​ថា ​បណ្តាល​មកពី​ទុស្សេ​ខ្សែ​ភ្លើង​ ហើយ​គេ​ពុំ​ទាន់​ដឹង​​ច្បាស់​ថា តើ​ផលិត​ផល​​ខូច​ខាត​ទាំង​នោះ​មាន​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រងដែរឬ​ក៏​អត់​នោះ ​ឡើយ ហើយ​ក៏​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខូច​ខាត​គិត​ជា​ទឹក​ប្រាក់​ប៉ុន្មាន​នៅ ​ឡើយ​ដែរ​។

ទោះ​បី​ជា​ការ​សន្និ​ដ្ឋាន​ខាង​លើ​ជា​ជំហាន​ដំបូង​ដែល ​សង្ស័យ​​ទុស្សេ​ខ្សែ​ភ្លើង​ក៏​ដោយ ក៏​សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ការ​ពិត​យ៉ាង​ដុត​ដៃ​ដុត​ជើង ​បំផុត ព្រោះ​មាន​ប្រភព​ខ្លះ​សង្ស័យ​ថា មាន​​គេ​លួច​ដុត​ដោយ​សារ​ការកាច់​កុង​គ្នា​។ មន្ត្រី​សមត្ថ​កិច្ច​និយាយ​ថា ភ្លើង​ឆេះ​ងំ​ណាស់​មិន​ងាយ​រលត់​ទេ ព្រោះ​ស្បែក​ជើង​សុទ្ធ​តែ​ជ័រ និង​ស្បែក​ មិន​តែ​ប៉ុណ្ណោះ​មាន​ទាំង​កាវ​សំរាប់​បិទ​បាត​ស្បែក​ជើង​​រាប់​តោន​ទៀត ដូច្នេះ​ងាយ​នឹង​ឆេះ​ខ្លាំង​ណាស់​។ បន្ទាប់​ពី​មានឧប្បតិ្ត​ហេតុ​ដ៏​អាក្រក់​នេះ​ កម្មករ​រាប់​ពាន់​នាក់​ត្រូវ​បាន​ផ្អាក​ការ​ងារ​បណ្តោះ​អាសន្ន​ ព្រោះ​ការ​ពន្លត់​ភ្លើង​មិន​ទាន់​បញ្ចប់​ ហើយក៏​​ពុំ​ទាន់​ដឹង​ពី​កាលបរិច្ឆេទ​ដែល​កម្មករ​ចូល​ធ្វើ​ការ​វិញ​ថ្ងៃ​ណា​ នៅ​ឡើយ​ទេ។ ទោះ​បី​បែប​ណា​ នៅ​មាន​អគារជា​ច្រើន​ទៀត​​មិន​ត្រូវ​បាន​ភ្លើង​ឆេះ​ទេ ហើយ​ក្រោយ​ពី​បញ្ចប់​ការ​ពន្លត់​ភ្លើង​អាច​ឱ្យ​កម្មករ​អគារ​ផ្សេង​នោះ​ចូល​ ធ្វើ​ការ​បាន​ធម្មតា​វិញ​ ។​ ចំណែក​ឯ​កម្មករ​អគារដែល​ឆេះ​​នោះ​ប្រហែល​មិន​អាច​ចូល​ធ្វើ​ការ​វិញក្នុង​ពេល ​ឆាប់ៗ​នេះ​ទេ ព្រោះ​អគារ​នោះ​ត្រូវ​សាង​សង់​ថ្មី​ឡើង​វិញ និង​រៀប​ចំ​ម៉ាស៊ីន​សង្វាក់​ផលិត​កម្ម​ថ្មី​ដែរ ដែល​ត្រូវ​ប្រើ​ពេល​វេលា​​ក្នុង​ការ​សាង​សង់​យូរ ទើប​រួច៕

អគ្គីភ័យ​​ឆាប​ឆេះ​លំនៅឋាន​​សរុប​១២​ខ្នង នៅសង្កាត់​ទួលសង្កែ

(ប្រុសកោះ)

ថ្ងៃ អង្គារ ទី ២៥ ខែ មករា ឆ្នាំ ២០១១

ទិដ្ឋភាពអគ្គីភ័យនៅទួលសង្កែ 

រូបភាព កោះសន្តិភាព

ទិដ្ឋភាពអគ្គីភ័យនៅទួលសង្កែ

រាជធានីភ្នំពេញ ៖ លំនៅឋាន​ចំនួន១២​ខ្នង ​ស្ថិតក្នុង​​ក្រុមទី​​៣ និងក្រុម​ទី​១១ ភូមិ​ទួល​គោក សង្កាត់ទួល​សង្កែ ត្រូវអគ្គីភ័យឆាប​ឆេះ​សន្ធោ​សន្ធៅ​គឺ​៨ខ្នង​​ឆេះ​​អស់​គ្មាន​សល់ និង​៤ខ្នង​ឆេះ​តិច​តួច កាលពី​វេលាម៉ោង​​៨​និង​​១៥នាទីយប់ថ្ងៃទី​​២៤ មករា ២០១១ បង្ក​ឱ្យមនុស្ស​ភ័យ​ស្លន់ស្លោ ស្រែក​កញ្ជ្រៀវ​ខ្ញៀវខ្ញារ លាយឡំ​នឹង​ការ​ជញ្ជូន​អីវ៉ាន់​​យ៉ាង​តក្កមា…​ប៉ុន្តែ​​ទោះជា​យ៉ាង​ណា ក៏​ដោយ​​អណ្តាត​ភ្លើង​ ដែល​វាយ​ប្រហារ​គ្មាន​មេត្តា​នេះ​ពុំ​អាច​សម្លាប់​​មនុស្ស ឬ​ធ្វើ​ឱ្យ​​​រង​របួស​ឡើយ ។
ទាក់ទិន​នឹង​ការកើត​មាន​អគ្គីភ័យ​​នេះ​​ ​បើ​តាម​សមត្ថ​កិច្ច​មូល​ដ្ឋាន​​​ឱ្យ​ដឹ​ងថា ​បណ្តាល​មកពី​​ទុស្សេ​ខ្សែ​ភ្លើងចេញ​​ពី​​បន្ទប់ជួល​មួយ​ក្នុង​ចំណោម​ បន្ទប់ជួល​ចំនួន​៥៩​នៃ​ផ្ទះ​មួយ​ខ្នង​ធំ​នេះ​ដែលមាន​ម្ចាស់​ឈ្មោះ​ឯក ឈិន ហៅ​ផល្លា ​ភេទ​ស្រី អាយុ​​​៥៥​ឆ្នាំ ។ ​​រថយន្ត​ពន្លត់​អគ្គីភ័យ​​ចំនួន​១៤​គ្រឿង បាន​ចេញ​បាញ់​​ទឹកពន្លត់​​ដោ​យ​ប្រើ​អស់ទឹក​ចំនួន​​៣០ឡាន (ជើង​) ហើយ​រយៈ​ពេល​ប្រមាណ​ជាង​១ម៉ោង​​ទើបរលត់ ។ មុនពេល​​កើត​ហេតុ គេឃើញ​ភ្លើង​បាន​ឆាប​ឆេះ​​ចេញពី​បន្ទប់​ផ្ទះ​​​ជួល​មួយ​ដែល​មាន​​ម្ចាស់​ជា​ កម្ម​ករ​​ចាក់សោ​ទៅ​ធ្វើការ ។ ភ្លាមៗ​​ភ្លើង​បាន​ឆាប​ឆេះ​​យ៉ាង​រហ័ស​​​រាលដាល​ទៅ​បន្ទប់​ផ្សេង​ទៀត និង​ឆេះ​​ឆ្លង​​​ទៅលំនៅឋាន​ដែលនៅ​​ជាប់នោះ ។
នៅយប់​​នោះ​​គេឃើញ​​លោក​ ឧត្តមសេនីយ៍​​​ទូច ណារ៉ុថ ស្នង​ការ​​នគរបាល​រាជធានីភ្នំពេញ ​និង​លោក​ឃ្លាំង ហួត​​ អភិបាល​ខណ្ឌ​ឫស្សីកែវ បានដឹកនាំ​​សមត្ថ​កិច្ច​​ និង​មន្ត្រី​អាជ្ញាធរ​​ចុះអន្តរា​គមន៍ ជួយចាត់​​ចែង​បាញ់ទឹក​ពន្លត់ និង​រៀបចំ​​សណ្តាប់ធ្នាប់​​។ តាម​សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ឱ្យ​​ដឹង​ថា លំនៅ​ឋាន​​ចំនួន​​៨ខ្នង​​ ត្រូវ​​អគ្គីភ័យ​លេប​ត្របាក់​​​ទាំងស្រុង និង​​៤ខ្នង​​ទៀត​ឆេះ​តិចតួច​​ដូច​ជា​ជញ្ជាំង​ និងដំបូល​ជា​ដើម ​​ស្មើ​នឹង​​អ្នករង​គ្រោះ​​១២គ្រួសារ ៕